ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោក វឿន ប៊ុនឈឿន ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) និងលោក អុប សារ៉ាន់ មន្រ្តីឧទ្យានុរក្ស បានធ្វើការចុះល្បាត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្ត សំរោងលើ និយាមកា 0303072-1390884 ស្ថិតក្នុងភូមិសំរោងលើ ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-វាយកម្ទេចឡដុតធ្យូងចំនួន ០១កន្លែងស្មើរនឹង ០២ឡ
-ជុងសម្រាប់ដាក់សត្វចំនួន ០១ដុំស្មើនឹង ០៥ម៉ែត្រ ។
ចំណែកនៅភូមិសាស្រ្ត ទំនាប់ក្រូចឆ្មា និយាមកា 0325876-1382805 ស្ថិតក្នុងភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០១គ្រឿង ។
-ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស និងសហគមន៍ ដែលប្រចាំការនៅរាន៥៧ រាន៤៦ និងរាន៥២ បានធ្វើការចុះល្បាត និងអង្កេតតាមដានសត្វស្លាបទឹកដែលចុះមកបន្តពូជពងកូននៅក្នុងតំបន់រ៉ាមសារព្រែកទាល់។
ជាលទ្ធផល ក្រុមការងារសង្គេតឃើញថា មានវត្តមានប្រភេទសត្វស្មោញ និងក្អែកទឹក នៅក្នុងតំបន់ខ្លះៗហើយ ជាធម្មតា ក្នុងរដូវខែកក្តដា និង ខែសីហា ប្រភេទសត្វស្មោញ និងក្អែកទឹក ចាប់ផ្តើមរកកន្លែងសម្រាប់បន្តពូជពងកូនហើយ៕