តំបន់រ៉ាមសារបឹងទន្លេឆ្មារ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ និងមន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់រ៉ាមសារស្ទឹងសែន សហការជាមួយកម្លាំងទីបញ្ជាការស្រាលឃុំពាងបាង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារប្រចាំឃុំពាមបាង ចុះល្បាតដល់តំបន់ខ្វែងក្របី ចំណុចUTM 441164-1404901 មុខបាទាល់ 428896 -1409867 ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង កម្លាំងសហការបានបំផ្លាញចោលនៅនឹងកន្លែងដូចជា របាំងស្បៃមុងចំនួន១០របាំង ស្មើនឹងប្រវែងចំនួន៩០០ម៉ែត្រ ឡុកស្បៃមុងចំនួន២០ឡុក លូស្បៃមុងចំនួន ២០លូ និងបង្គោលឈើចំនួន៥៣០ដើម ស្ថិតក្នុងភូមិសាស្រ្តព្រំប្រទល់ឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕