នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក សឿ ចាន់ដារ៉ារិទ្ធិ អនុប្រធានការិយាល័យគាំពារបរិស្ថាន បានដឹកនាំមន្ត្រីការិយាល័យគាំពារបរិស្ថាន សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ស្វាយ ចុះត្រួតពិនិត្យ និងជំរុញការអនុវត្តសេវាសាធារណៈលើប្រភពបំពុលអាជីវកម្មទិញ-លក់ អេតចាយបានចំនួន៦ទីតាំង គឺ១.ចំនួន៣ទីតាំងហួសសុពលភាព ២.ចំនួន១ទីតាំងបិទ ៣.ចំនួន២ទីតាំងអាជីវកម្មថ្មី ក្រុមការងារណែនាំដល់ម្ចាស់អាជីវកម្មដូចជា៖
១.ណែនាំឱ្យម្ចាស់អាជីវកម្មត្រូវទុកដាក់ និងគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ
២.ជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមអនុវត្តសេវាសាធារណៈរបស់ក្រសួងបរិស្ថានស្របតាមឧបសម្ព័ន្ធ២ នៅមន្ទីរបរិស្ថានខេត្ត ស្ថិតក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕