KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ដកបង្គោលយកដីខុសច្បាប់ នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង

-ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោក ប្លង់ សារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការងររំចេកនិងស្នាក់ការរងអូរពោធិ៍ចំនួន០៦នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងរវៀងចំនួន០៥នាក់ ដឹកនាំដោយលោក សោម កុសល្យ មេបញ្ជាការផ្នែកសឹករងស្រុករវៀង ចុះល្បាតព្រៃមកដល់ចំណុចគគីរតូច រួមមាន៖

១-និយាមកាលេខ៥២៤០៧១-១៤៦៦១២២ បានរុះរើដកបង្គោលរបងហ៊ុព័ទ្ធដីព្រៃធ្វើជាកម្មសិទ្ធបានចំនួន៣១៩បង្គោលមានផ្ទៃដីទំហំប្រមាណ១,៥០ហិកតា(ពុំជួបជនប្រព្រិត្តបទល្មើស)
២-និយាមកាលេខ៥២៤៧០៩-១៤៦៦២២០ បានរុះរើដកបង្គោលរបងហ៊ុព័ទ្ធដីព្រៃធ្វើជាកម្មសិទ្ធបានចំនួន២៨៧បង្គោលមានផ្ទៃដីទំហំប្រមាណ ២,៣០ហិកតា (ពុំជួបជនប្រព្រិត្តបទល្មើស)
៣- និយាមកាលេខ៥២៤៧១៤-១៤៦៦៦៦៦ បានរុះរើដកបង្គោរបងហ៊ុព័ទ្ធដីព្រៃធ្វើជាកម្មសិទ្ធបានចំនួន១៧០បង្គោល លើទំហំផ្ទៃដីចាស់ដែលបានដកលើកមុន។ ទីតាំងស្ថិតនៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ៕

Exit mobile version