ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោក នៅ អួក ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) និងលោក ថន ប៊ុនថេង អនុប្រធានការិយាល័យ(ដនត)នៃក្រសួងបរិស្ថាន បាន ចុះល្បាតរយ:ពេលវែងចំនួន ០៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៦ នាខែឆ្នាំដដែល ទទួលបានលទ្ធផលដូចខាងក្រោម:
+ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ល្បាតមកដល់ចំណុចភូមិសាស្រ្ត ទំនប់ដូនទ្រី និយាមកា 0312305-1387116 ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង(គ្មានសកម្មភាពបទល្មើស) ។
+ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ល្បាតមកដល់ចំណុចភូមិសាស្រ្ត ទ្រនាប់ម្លូរ និយាមកា 0308495-1389083 ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០១គ្រឿង
-សារមោងទាក់សត្វស្លាបបានចំនួន ១០ម៉ែត្រ ជាក់ស្ដែងក្រុមល្បាតយើងបានធ្វើការល្បាតបន្តមកដល់ចំណុចភូមិសាស្រ្ត អន្លុករាំង និយាមកា 0307786-1390393 ស្ថិតក្នុងភូមិអន្លុករាំង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រុមល្បាតយើងបានជួបប្រទះករណីរានដីថ្មីចំនួន ០១កន្លែង ឃើញមាន:
1/ ការសាងសង់រោងចំនួន ១១ខ្នង
2/ ពិនិត្យឃើញមានដើមឈើតូចធំដួលរំលំដោយកាំបិតពូថៅ និងរណាយន្តរដូករណែលរាប់សិបដើម ។
+ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ល្បាតមកដល់ចំណុចភូមិសាស្រ្ត ច្រកឬស្សី និយាមកា 0310013-1391045 ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០៥គ្រឿង
-រណាយន្តតូចចំនួន ០១គ្រឿង ។