នៅថ្ងៃទី ៦ កក្កដា មន្ត្រីការិយាល័យរ៉ាមសារ សហការជាមួយគណ:កម្មការសហគមន៍ព្រៃឈើប្រជុំមិត្ត ឃុំសំអាង ចំណុច596704-1522015 បានជួបដានសត្វទន្សោងមួយហ្វូង ប្រហែល ៥ ទៅ ៦ ក្បាល។ដល់ចំណុច596441-1521945 បានទៅមើលកាមេរ៉ាថតសត្វ ដែលសហគមន៍ បានដាក់ ហើយក៏បានឮសំលេងសត្វទន្សោង មួយហ្វូងផ្អើល រត់ក្នុងព្រៃ រួចបានបំពាក់កាមេរ៉ា ថតសត្វ ៥គ្រឿង ដើម្បីតាមដានសត្វ ៕