KH EMPIRE

ដោះមងទាក់សត្វស្លាបបាន ១ ខ្សែ នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប

ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោក ផិត វណ្ណៈ ប្រធានស្នាក់ការស្រែវាល ដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៤រូប ចុះល្បាតអង្កេតតាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ភូមិសាស្រ្តខេត្តព្រះវិហារ។

លទ្ធផលទទួលបាន នៅចំណុចភ្នំកកោះ ត្រង់និយាមកា (៥៥៤១០៧-១៥១៤២៣៥) បានដោះមងទាក់សត្វស្លាបចំនួន០១ខ្សែ ទីតាំងស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ វត្ថុតាងយកមករក្សាទុកស្នាក់ការស្រែវាល ៕

Exit mobile version