នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ មន្ត្រីការិយាល័យគាំពារបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីរដ្ឋបាលក្រុង មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យទីតាំងករណីបង្កក្លិនស្អុយ និងការគ្រប់គ្រងទឹកកខ្វក់ ចេញពីទីតាំងចិញ្ចឹមក្រពើ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប។ មន្រ្តីជំនាញបានណែនាំអោយម្ចាស់ទីតាំង ដូចខាងក្រោម៖
-ក្នុងអន្តការណ៍នេះម្ចាស់ត្រូវលាងសម្អាត បរិវេណអោយបានស្អាតជាប្រចាំ
-ត្រូវពិនិត្យលើលទ្ធភាពក្នុងការផ្លាស់ប្ដូរទីតាំងជាបន្ត ៕