លោក អ៊ាង សុផល្លែត បន្តចុះស្វែងយល់ពីស្ថានភាពនានារបស់ពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំចំនួន៤ នៃស្រុកអូររាំងឪ 1 សប្ដាហ៍មុន
(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ អមដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកមេឃុំ និងប្រជាពលរដ្ឋនៅមូលដ្ឋានឃុំគងជ័យ ឃុំទួលសូភី ឃុំចក និងឃុំដំរិល ស្រុកអូររាំងឪ ដើម្បីស្វែងយល់ពីស្ថានភាពសន្តិសុខ វឌ្ឍនភាពនៃការអភិវឌ្ឍ ផ្លាស់ប្តូរយោបល់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ។