នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ លោក ចាន់ ប៊ុនថា អនុប្រធានមន្ទីរ និងលោក យូ គឹមឡេង ប្រធានការិយាល័យអភិវឌ្ឍសហគមន៍មូលដ្ឋាន បានចូលរួមផ្សព្វផ្សាយពិគ្រោះយោបល់ ដល់ប្រជាពលរដ្ឋ ភូមិស្វាយប៉ាត វគ្គទី៥ ស្ដីពីការប្រមូលទិន្នន័យព័ត៌មាន នៃការប្រើប្រាស់ធនធានធម្មជាតិ និងបែងចែកគម្រោងរ៉េដបូក នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដឹកនាំសម្របសម្រួលដោយលោក រ៉ាយុ ប៊ុនធីន មន្រ្តីអង្គការ WCS នៅភូមិ ស្វាយប៉ាត ឃុំ រំដោះ ស្រុក រវៀង ដែលមានសមាសភាពចូលរួម ៧២ នាក់ ស្រី ២៧ នាក់។
នៅរសៀលថ្ងៃដដែល លោក ចាន់ ប៊ុនថា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើសំណើរសុំបញ្ចូលផលិតផល ជាសមាជិកចលនាភូមិ១ផលិតផល១ តាមរយ:កម្មវិធី Zoom ក្រោមអធិបតីភាព ឯកឧត្ដម ផល សុជាតិ អគ្គលេខាធិការភូមិ១ផលិត១ នៅសាលប្រជុំព្រះនិមិត្ម អគាររដ្ឋបាលសាលាខេត្តជាន់ទី១ ដែលមានសមាសភាពចូលរួមចំនួន ០៩ នាក់ ស្រី ០១ នាក់ ៕