ថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២៤ លោក សាឃឿន សក្តា អនុប្រធានមន្ទីរបានដឹកនាំមន្រ្ដីការិយាល័យឧទ្យានជាតិចុះពិនិត្យទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងសិក្សាពីលទ្ធភាពក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្រោមការដឹកនាំដោយលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងតំបន់ទេសចរណ៍ធម្មជាតិកម្ពុជា CSLEP និងមានការចូលរួមពីក្រុមការងារគម្រោង CSLEP លោកអភិបាលរងនៃគណៈអភិបាលស្រុកស្វាយលើ មេឃុំខ្នងភ្នំ មេភូមិអន្លង់ធំ មេភូមិពពេល និងគណៈកម្មការសហគមន៍ព្រៃធំពពេល និងសហគមន៍ព្រៃធំអន្លង់ធំ ៕