នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយក្រុមការងារចុះបញ្ជីដីរដ្ឋខេត្ត បានចុះវាស់វែងផ្ទៀងផ្ទាត់និងប្រមូលទិន្នន័យការប្រើប្រាស់ដីរដ្ឋសហគមន៍នៅចំណុចម្លិចដូង និងចំណុចអូរខ្ទង់យាយលេន ស្ថិតក្នុងភូមិ ចក់ចារនិងភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានសមាសភាពចូលរួមដូចខាងក្រោម÷
១- ក្រុមការងារមន្ទីរបរិស្ថានខេត្ត
២- ក្រុមការងារមន្ទីរសូរិយោដីខេត្ត
៣- មន្ត្រីប្រចាំស្នាក់ការរងរហ៊ូត
៤- ជំទប់ឃុំស្រែឈូក
៥- មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក
៦- ប្រធាន និងគណៈកម្មការសហគមន៍
ជាលទ្ធផលក្រុមការងារ វាស់វែងផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យការប្រើប្រាស់ដីរដ្ឋ និងដីសហគមន៍បានចំនួនសរុប ៤៤ ក្បាលដី ស្មើនឹង ៤២ គ្រួសារ ៕