ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វឿន ប៊ុនឈឿន ប្រធានក្រុមល្បាតអង្គការ(W-A) និងលោក អុប សារ៉ាន់ មន្រ្តីឧទ្យានុរក្ស បានចុះល្បាត ភូមិសាស្រ្ត ទំនប់ដូនទ្រី និយាមកា 0318117-1392068(គ្មានសកម្មភាពបទល្មើស)។
+ លោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្ស ចូលរួមសហការជាមួយកម្លាំងរេដបូកសំកុស ដើម្បីចូលរួមវាស់វែងដីធ្លីសមូហភាព ជនជាតិដើមភាគតិចទំព័រភ្នំរៃ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
+ កម្លាំងមន្រ្តីឧទ្យានុរក្សក្រុមទី០២ ប្រចាំការស្នាក់ការធំ បានចុះល្បាត ភូមិសាស្រ្ត ខាងកើតស្ពានយោល និយាមកា 0262993-1378519(គ្មានសកម្មភាពបទល្មើស)។
+ លោក ឆេង ច័ន្ទដែន អនុប្រធានរដ្ឋបាលដែនជម្រកសត្វព្រៃភ្នំសំកុស បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ឈៀវ ឃុន មេបញ្ជាការទិសទី៣សំឡូត នៅបរិវេណ ទីបញ្ជាការទិសទី៣ សំឡូត ៕