ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៤ លោក ចាប សៀកនី អនុប្រធានស្នាក់ការតារាងបានដឹកនាំមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន០២នាក់ និងមន្ត្រីស្ម័គ្រចិត្តចំនួន០២នាក់ អនុវត្តគម្រោងអភិរក្សអន្តជាតិCIចុះល្បាតបង្ក្រាបបទល្មើសដល់ចំណុចក្រសាំង UTM365972-1350865 ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានដកហូតប្រមូលយកកាំភ្លើងកែឆ្នៃស្នប់ចំនួន០១ និងឧបករណ៍ឆក់ត្រីចំនួន០១គ្រឿង។ វត្ថុតាងរក្សាទុកនៅស្នាក់ការតាងរាង ៕