ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការពោធិ៍បឹង បានចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងចំនួន ០៦ចំនុច តាមផ្កាយរណបរបស់ក្រសួងបរិស្ថាន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដោយមានការចូលរួមពី មន្រ្តីរដ្ឋបាលស្រុកស្រែអំបិលមន្រ្តីកសិកម្មធនធានធម្មជាតិនិងបរិស្ថាន មន្ត្រីភូមិបាលស្រុក ជំទប់ទី១ឃុំដងពែង លោកអធិការរងស្រុកស្រែអំបិល មន្ត្រីប៉ុស្តិ៍រដ្ឋបាលដងពែង មន្ត្រីកងរាជអាវុធហត្ថស្រុក មេភូមិព្រះអង្គកែវ សរុបចំនួន ១៥រូប បានចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង ទទួលបានលទ្ធផលដូចខាងក្រោម ៖
-ចំណុចលេខ៥២ និយាមកាលេខ (0៣៧៧២២១-១២៦១៦៧៨) ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រុមការងារបានពិនិត្យឃើញថាទីតាំងនេះ ជាភេទដីព្រៃរបស់ មានដូចជាប្រភេឈើ ខ្លុង ត្រាច ផ្ចិក និងលាយទៅដោយវាលស្មៅ ពុំមានការកាប់រាននោះទេ ស្ថិតក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ ៕