ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរំចេក និងស្នាក់ការរងអូរពោធិ៍ចំនួន០៤នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងរវៀង ចំនួន០៣នាក់ ដឹកនាំដោយលោក សោម កុសល្យ មេបញ្ជាការផ្នែកសឹករងស្រុករវៀង និងកម្លាំងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រិយ ចំនួន០៤នាក់ បានចុះល្បាតក្នុងដីព្រៃសហគមន៍មកដល់ចំណុចតាចូតជើង និយាមកា៤៩៣៨៨៩-១៤៤៦៦៥៧ ទីតាំងដីជាប់បណ្ដឹងតុលាការមានទំហំផ្ទៃដី ២,២០ហិកតា ដោយក្រុមការងារពិនិត្យឃើញមានដំណាំដំឡូងនិងកូនចន្ទីក៍បានធ្វើការដកដំណាំចោលចំនួន១១០ដើម ពុំជួបជនប្រព្រិត្តបទល្មើស ៕