– នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំង ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន២គ្រឿង បានចុះល្បាតនៅចំណុចត្រពាំងថ្ម UTM405884-1454261 ស្ថិតនៅក្នុងភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ជាលទ្ធផលពុំបានជួបសកម្មភាព ឬបទល្មើសអ្វីទេ។
– មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ចំនួន៤នាក់ បានសហការជាមួយនាយផ្នែកដំដែក និងសង្កាត់ជលផលកំពង់ក្តី ដោយប្រើប្រាស់កាណូតស្មាច់ចំនួន២គ្រឿង ចុះល្បាតនៅចំណុចចុងអូររាមUTM420404-1434479 ស្ថិតនៅក្នុងឃុំស្ពានត្នោ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងបទប្បញ្ញត្ដិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយប្រើប្រាស់ឧបករណ៍ ប ចំនួន៥គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ ក្បាលបចំនួន៤គ្រឿង របាំងសាច់អួនចំនួន៦០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា២០០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល១៥គីឡូក្រាម ៕