ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មន្ត្រីឧទ្យានុរក្សស្នាក់ការខ្នងភ្នំ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «បរិស្ថាន និងការអភិរក្សធនធានធម្មជាតិ» ដែលទទួលបានការឧបត្ថម្ភគាំទ្រ ពីអង្គការមជ្ឍមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB និងអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន ADF ក្រោមការដឹកនាំ និងបង្រៀនដោយលោក ជឹម សុភាព អនុប្រធានអង្គការADF ដោយមានការចូលរួមសិក្ខាកាមជាព្រះសង្ឃ និង គណៈកម្មការអាចារ្យវត្ត និងអាស្រមនានា នៅក្នុងតំបន់ឧទ្យានជាតិសមាសភាពចូលរួមព្រះសង្ឈចំនួន៧ អង្គ/និង៩នាក់ ស្រី០នាក់ នៅវត្តអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ៕