ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃ លោក ពី ប៊ុនចង អនុប្រធានការិយាល័យ បានចូលបំភ្លឺតាមលិខិតអញ្ជើញរបស់លោក អាំង សុភា ចៅក្រមស៊ើបសួរ និងជាអនុប្រធាន នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លើសំណុំរឿងលេខ០០៨/២៤ ដ.ភ.ត.ព ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និងសំណុំរឿងព្រហ្មទណ្ឌលេខ៩០៩ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដំណើររឿង “កាប់រុករានដីព្រៃ ឆ្ការដុតដើម្បីយកធ្វើជាដីកម្មសិទ្ធិ” ប្រព្រឹត្តិ នៅ ចំណុចអន្លង់វែង ភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។ ជាលទ្ធផល ៖បានឆ្លើយបំភ្លឺតាមអង្គហេតុ នៃដំណើររឿង និងខ្លឹមសារនៃរបាយការណ៍ ៕