ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតវាលពីរ មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅចំណុចនិយាមកា (៣០៥៨៣៩-១២៨១៨៩៧) ស្ថិតនៅស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ បានធ្វើការឃាត់ចាប់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង មានដឹកវល្លិ៍រមៀតចំនួន២០បាវស្មើរនិង១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។
ជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោម÷
១. ឈ្មោះ សឿន សំអាត់ ភេទប្រុស អាយុ ៣៥ ឆ្នាំ (ម្ចាស់រថយន្ត) បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
២. ឈ្មោះ ទ្បៃ នុយ ភេទប្រុស អាយុ ៦០ឆ្នាំ (ម្ចាស់វល្លិ៍រមៀត) បច្ចុប្បន្នរស់នៅភូមិគគីរជ្រុំ ឃុំគគីរជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនវល្លិរមៀត ចំនួន ២០បាវស្មើរ១៣០០គីឡូក្រាម៕
ចំពោះវត្ថុតាងរួមមាន៖
១. ឡានម៉ាក់សាំយ៉ុងចំនួន ០១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-7350។
២. វល្លិរមៀតចំនួន ២០បាវ ស្មើរ១៣០០គីឡូក្រាម។
វត្ថុតាងខាងលើនេះរក្សាទុកនៅស្នាក់ការវាលពីរជាបណ្តោះអាសន្ន។ ដោយឡែកជនសង្ស័យក្រុមការងារបានបញ្ជូនមកមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕