ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំលោកប្រធានការិយាល័យឧទ្យានជាតិ ចូលរួមជាមួយប្រតិភូក្រសួងបរិស្ថាន ក្រោមអធិបតីភាពរបស់ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងគណៈកម្មការពិនិត្យ វាយតម្លៃផល អនុផលព្រៃឈើ និងតាមដានការងារសម្អាតអាងស្តុកទឹក និងតំបន់ហេដ្ឋារចនាសម្ព័ន្ធ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធចូលរួមចំនួន ៥៩នាក់ ស្រីចំនួន ០២នាក់។ ដោយក្រុមការងារបានចុះពិនិត្យដល់ទីតាំងជាក់ស្តែង នៃគម្រោងវារីអគ្គិសនីស្ទឹងមេទឹកហាយដ្រូផៅវើ។
ក្រុមការងារបន្តចុះពិនិត្យបច្ចុប្បន្នភាពការងារប្រមូលផល អនុផលព្រៃឈើ នៃគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងឬស្សីជ្រុំកណ្តាល និងបន្តកិច្ចប្រជុំបូកសរុបការងារ ដោយទទួលលទ្ធផលដូចខាងក្រោមៈ
– ក្រុមហ៊ុនប្រមូលផល អនុផលព្រៃឈើ ត្រូវប្រមូលផល អនុព្រៃឈើនៅក្នុងបាតអាងឲ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន
– ចំពោះក្រុមការងារត្រូវចូលរួមសម្របសម្រួលឯកសារឲ្យបានទាន់ពេលវេលាជាពិសេស ឯកសារ PC (លិខិតអនុញ្ញាតដឹកជញ្ជូនឈើ)
– ត្រូវចាត់ក្រុមការងារចម្រុះនៅប្រចាំការនៅទីតាំងស្តុកឈើ តាមទីតាំងស្នើសុំរបស់ក្រុមហ៊ុនដើម្បីងាយស្រួលក្នុងកត់ត្រា និងវាស់វែងមុខឈើជាប្រចាំ ៕