ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមឧទ្យានុរក្សស្នាក់ការអូរធ្លាក់សរសរ សហការជាមួយក្រុមទី១ ក្រុមទី៣ កងពលតូចថ្មើរជើងលេខ៥៣ និងវរៈការពារព្រំដែនលេខ៥០៤ បានចុះល្បាតនៅភូមិសាស្រ្ដអូរស្លេវ និយាមកា0250019-1404633 ស្ថិតនៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានជួបប្រទះករណីលួចដាំដុះដំណាំដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ពុំបានជួបជនសង្ស័យនោះទេ។ នៅកន្លែងកើតហេតុឃើញមានការលួចដាំដុះដំណាំចេកមួយចំនួន (ពុំទាន់មានចំណាត់ការនោះទេ)។ បន្ដល្បាតនៅចំណុច៖
-ស្រែស្រម៉ និយាមកា 0250096-1404066
-ភូមិសាស្ដ្រអូរក្ដុល និយាមកា0251052-1403733
-ចំណុចស្វាយចន្ទី និយាមកា 0249707-1401082 ចំណុចទាំង៣បានកសាងសំណុំរឿងបញ្ជូនទៅអយ្យអមសាលាដំបូងខេត្តប៉ៃលិន បច្ចុប្បន្នពុំមានសកម្មភាពអ្វីនោះទេ ដោយព្រៃបានដុះឡើងវិញ ៕