មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ សហការជាមួយកងកម្លាំងយោធា ចុះទប់ស្កាត់ ការកាប់ទន្រ្ទានដីរដ្ឋយកធ្វើជាកម្មសិទ្ធិនៅតំបន់ព្រៃខៀវ ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ដែលមានទំហំ 2733 ហិកតា (ដីកសិកម្ម1074H.T/ បរិស្ថាន1659H.T) កម្លាំងរួម 50នាក់ តំបន់សឹក 14នាក់ កងពល 128 (30នាក់) មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត 04នាក់ ។
1/ សកម្មភាព
+កំលាំងចំនួន18នាក់ តំបន់សឹក06+កងពល08នាក់+ បរិស្ថាន04នាក់ បានចុះល្បាតនិងរុករក. មើលការកាប់ទន្រ្ទានដីថ្មី ចែកចេញជា3ក្រុម ៖
– ក្រុមទី1. (អូរកន្តាយ) ចេញពីចំណុចច XV495-641
– ក្រុមទី2. (ទួលបាញ់ម៉ាល់) XV570-589ដល់575-595
– ក្រុមទី3. (អន្លុងចេក) ចេញពីចំណុចច XV632-592ដល់629-577
– លទ្ធផល
សភាពការណ៍ធម្មតា មិនមានការកាប់ទន្រ្ទានថ្មីនោះទេ កម្លាំងដែលនៅសេសសល់ត្រៀមនៅតាមចំណុចគោលដៅរៀងៗខ្លួនដើម្បីអន្តរាគមន៍ ។
ចំណែកមន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះល្បាត ត្រង់ចំណុចសៀអូរតេ អូរខ្សាច និយាមកា៦៩៦២៨៩-១៣៩៤៥៣៩ រហូតដល់ចំណុចអូកាប៉ាយ និយាមកា៧០៣២៦៥-១៣៨ ៨៩១០ ស្ថិតក្នុងភូមិសាស្រ្ត ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឃើញដានសត្វប្រើសចំនួន២ក្បាល ដានសត្វឈ្លូសចំនួន១ក្បាល និងឃើញសត្វក្ងោកចំនួន១ក្បាល និងមិនមានសកម្មភាពបទល្មើសអ្វីនោះទេ ៕