លោក លៀន ឧត្តម អនុប្រធានស្នាក់ការអូរជាំស្លា(ថ្មដា) អនុវត្តន៍គម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានដឹកនាំក្រុមការងារសរុបចំនួន ៥នាក់ បានធ្វើការចុះល្បាតស្រាវជ្រាវ រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដល់ចំណុចអូរស្ងួត ត្រង់និយាមកា 0256764-1339340 ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រុមការងារបានសារមងសត្វស្លាបចំនួន ០៣ដៃ ប្រវែង ៦០ម៉ែត្រ។
វត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការអូរជាំស្លា(ថ្មដា)៕