ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ លោក ឈឹម សុភី ប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានដឹកនាំមន្ត្រី ចុះល្បាត៖
+ ភូមិសាស្ត្រ ច្រក៤០០ និយាមកាលេខ 249999/1387380(គ្មានសកម្មភាពបទល្មើស)។
+ មន្ត្រីឧទ្យានុរក្សតំបន់ប្រើច្រើនយ៉ាងសំឡូត បានទទួលពស់ថ្លាន់ចំនួន០១ក្បាលមាន ទម្ងន់ ៦គីឡូក្រាម ពីមន្ទីរបរិស្ថានខេត្តបាត់ដំបង ដើម្បីលែងចូលព្រៃធម្មជាតិវិញ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ស្ថិតនៅក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
+ លោក លី សាមី នាយកស្តីទី បានដឹកនាំ
មន្ត្រីឧទ្យានុរក្សតំបន់ប្រើច្រើនយ៉ាងសំឡូត ធ្វើការថែទាំកូនឈើជាប្រចាំ និងបន្តការដកកូនត្នោតដាក់ថង់ និងបាញ់ថ្នាំសម្លាប់សត្វល្អិតទៅលើកូនឈើ នៅថ្នាលបណ្តុះកូនឈើស្នាក់ការអូរថក្រោះ ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ៕