ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៥ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ ចុះល្បាតចំណុច ភ្នំចក ស្រែសំបួរ ជះខ្នា អូរកំប៉ុក និយាមកាលេខ ៥៤៩១០៥-១៥៥៦០៣៦ ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ សារអន្ទាក់បាន ចំនួន៤៧ខ្សែ វត្ថុតាងរក្សាទុកនៅស្នាក់ការភ្នំសង្កែ ៕