ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានដឹកនាំ ក្រុមល្បាតសហគមន៍ពូតាំង កម្លាំងសរុបចំនួន ១៤ នាក់ ប្រើប្រាស់ម៉ូតូចំនួន ១៣ គ្រឿង ប្រើប្រាស់អាវុធ CKC ចំនួន ០២ ដើម ចុះល្បាត ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។
ជាលទ្ធផល៖
– ត្រង់ចំណុច ភ្នុំក្រង់គូស ដែលមានលេខនិយាមកា (៧២៤៧៥២/១៣៧៥០១៨) ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី បានប្រទះឃើញការកាប់រានដីព្រៃថ្មីក្នុងចុងឆ្នាំ ២០២៤ មួយកន្លែងមានទំហំប្រមាណ ៣.៥០ ហិចតា នៅក្នុងតំបន់អភិរក្ស ក្រុមការងារបានចុចយកនិយាមការជុំវិញទីតាំងកាប់រានដើម្បីដំឡើងផែនទី បន្តនីតិវិធីច្បាប់ ។
-ត្រង់ចំណុច ក្បាលអូរព្រះ ដែលមានលេខនិយាមកា (៧២៦៣៣៧,១៣៧៤២១០) ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានធ្វើការដោះអន្ទាក់ខ្សែកាប់តូច ចំនួន ១៩ ខ្សែ ក្រុមការងារបានយកវត្ថុតាងមករក្សាទុកនៅស្នាក់ការរការថ្មី។
– ត្រង់ចំណុច ផ្លូវផ្ទះក្រហម ដែលមានលេខនិយាយមកា (៧២៦៣៨២,១៣៧២៤៨៧) ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រទះឃើញការកាប់រានដីព្រៃថ្មីក្នុងឆ្នាំ ២០២៥ មួយកន្លែងមានទំហំប្រមាណ( ១ ហិកតា) ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព ក្រុមការងារបានចុចយកនិយាមការជុំវិញទីតាំងដីកាប់រានដើម្បីដំឡើងផែនទី បន្តនីតិវិធីច្បាប់ ។
-មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ បានចុះល្បាត ពីក្រុមហ៊ុនដាក់ឡាក់រហូតដល់ចំណុចភ្នំយោគយ៉ាវ លេខនិយាមកា ៧៦៤៧៧៨,១៣៦៩៧៧២ ស្ថិតនៅក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី ជាលទ្ធផល ពុំមានសកម្មភាពបទល្មើសអ្វីនោះទេ ៕