ថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០១នាក់ ចុះល្បាតចំណុច ត្រពាំងចារ ត្រពាំងស្នោ និយាមកាលេខ ៥៧៥៥៤៣-១៥៤៧០៦២ ស្ថិតក្នុងភូមិកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ប្រទះឃើញសត្វត្រដក់ ចំនួន១១ក្បាល និងសាអន្ទាក់បាន ចំនួន០៦ខ្សែ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការទួលថ្មកែវ ៕