ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ថ្ងៃទី២០-២២ ខែមករា ឆ្នាំ២០២៥ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរំចេក និងស្នាក់ការរងអូរពោធិ៍ ចំនួន០២នាក់ បានចូលរួមជាមួយមន្រ្តីសរព.រវ និងផ្នែករដ្ឋបាលព្រៃឈើរវៀងចំនួន០៤ នាក់ តំណាងក្រុមហ៊ុនសុវណ្ណភូមិចំនួន០៤នាក់ ចុះពិនិត្យនិងកំណត់ព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនសុវណ្ណភូមិ បានចំនួន០២ចំណុច ស្ថិតនៅក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរំចេក និងស្នាក់ការរងអូរពោធិ៍ ចំនួន០៣នាក់ សហការជាមួយកម្លាំងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិភ្នំរយោងចំនួន០៤នាក់ និងកម្លាំងក្រុមប្រឹក្សាឃុំរមទមចំនួន០១នាក់ ចុះល្បាតក្នុងដីព្រៃសហគមន៍មកដល់ចំណុចជ្រាបពទ្រា់ និយាមកាលេខ ៥០៤៩៧២-១៤៧៧១០៧ បានឃើញទីតាំងភ្លើងឆេះព្រៃអស់ប្រមាណ ០៤ហិកតា (ពុំដឹងពីមូលហេតុ) មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ៕