នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ លោកប្រធានមន្ទីរបានដឹកនាំ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ ចូលរួមសិក្ខាសាលា ស្តីពីបរិស្ថាន និងទេសចរណ៍ ខេត្តកំពត ក្រោមគណៈអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងឯកឧត្តម មឿង គង្គាអភិបាលរង នៃគណៈអភិបាលខេត្តកំពត នៅសាលសន្និសីទបូកគោ ដែលមានសមាសភាពចូលរួមមកពីរដ្ឋបាលក្រុង ស្រុក សមាគមចៃកា ក្រុមហ៊ុនធានារ៉ាប់រង Forte ធនាគារAeon និងយុវជនសសយក សរុបចំនួន១០០នាក់។
ពេលរសៀលលោក ផាត់ តេង និងលោក វុទ្ធី ចេស្តា បានចូលរួមដាំដើមកោងកាង នៅសហគមន៍សាមគ្គី ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ដែលមានសមាសភាពចូលរួមសរុប១១០នាក់ ៕