ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៤៨០០៩_១២៥០៨៥៩) បានធ្វើការដកហូតកាំភ្លើងកែច្នៃចំនួន ០១ដើម និងអន្ទាក់សម្រាប់ដាក់យកសត្វព្រៃបានចំនួន ០៦ខ្សែ អញ្ញាតជន ស្ថិតនៅភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់ ៕