ថ្ងៃទី០៧-០៨ ខែមីនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក ចំនួន០៤នាក់ បានចុះល្បាតទៅដេកចាំពួនស្ទាក់នៅចំណុចកែងក្រុមហ៊ុន PNT និងចំណុចអូរស្វាយធំ និយាមកា ៥៣៥០១២-១៤៨៨២២៩ ពុំជួបបទល្មើសអ្វីនោះទេ ទីតាំងខាងលើនេះស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
+ដែនជម្រកសត្វបឹងពែរ
-ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងតាសែងចំនួន ៣នាក់ ចុះល្បាតព្រៃដល់ចំនុចអូរទ្រាស និយាមកាលេខ ៤៧៩៤០៥-១៤៧៤០៥៣ ជួបស្លាកស្នាមកាប់រានដីព្រៃទំហំប្រមាណ០,៥០ហិកតា ទីតាំងស្ថិតក្នងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕