ដើម្បីបង្កើនពូជត្រីឲ្យកាន់តែសម្បូរបែប លោកប្រធានការិយាល័យ បានដឹកនាំមន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស ចុះទៅចំណុចខាងលិចអូរប្រតប់UTM364656-1460743 ស្ថិតនៅក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក នៅថ្ងៃទី ២ ឧសភា ។
ក្រុមការងារបានជួបករណីអញ្ញាតជនលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍បចំនួន៥គ្រឿង កម្លាំងក៏បានរុះរើឧបករណ៍នេសាទចោលនៅហ្នឹងកន្លែងកើតហេតុ ដែលរួមមាន ក្បាលលបចំនួន ៥គ្រឿង របាំងសាច់អួនប្រវែងប្រមាណជា ៥៥០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា២៥០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល១៥គីឡូក្រាម ៕