ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤លោក គ្រឿង ជុំ ប្រធានស្នាក់ការឧទ្យានជាតិបានដឹងមន្ត្រីការចំនួន០២រូប ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដល់ចំណុចក្បែអូរស្មងនិយាមកា(0665132-1555304)តាមផែនការបានឃើញមានការកាប់កន្ទ្រានដីព្រៃមួយកន្លែង(អញ្ញាតជន)និងដាំស្វាយចន្ទីប្រហែលពីរទៅបីឆ្នាំដែលមានទំហំផ្ទៃដីចំនួន១២.៣៨ហិកតា និងមានដាក់បង្គោលហ៊ុមព័ទ្ធជុំវិញដើម្បីយកដីព្រៃធ្វើជាកម្មសិទ្ធិ ក្រុមល្បាតបានប្រមូលទិន្នន័យកាប់រានជុំវិ ។
ចំណុចទួលណុកកាតែន់និយាមកា(0668239-1551714)ដីដែលកាប់ទន្ទ្រានចាស់ដែលបានដកហូតនៅឆ្នាំ២០២៣ដែលមានទំហំផ្ទៃដី ៣.៧៩ហិកតា ឃើញមានដំណាំស្វាយចន្ទី តែខ្ទមឃើញមានរុសរើចេញរួចហើយស្ថានភាពដីឃើញមានដុះព្រៃឡើងវិញ។ និយាមកា(0668162-1551980)កាប់កន្ទ្រានដីព្រៃមួយកន្លែងស្នាមចាស់(អញ្ញតជន)ដែលមានទំហំផ្ទៃដីចំនួន៤.៥៥ហិកតា ក្រុមល្បាតបានដាក់ផ្លាកដកហូតដីទុកជាសម្បត្តិរដ្ឋវិញ។
ចំណុចទួលស្វាយនិយាមកា(0668367-1551922)បានឃើញសត្វខ្លែងចំនួន១ក្បាលក្រុងល្បាតបានថតរូបភាពទុក។ ដល់អូរចន្ទិនិយាមកាលេខ(0660466-1549352)បានឃើញសត្វឈ្លូសចំនួន ១ក្បាល៕