ថ្ងៃទី ២៣ ខែមិថុនា តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ និងសហគមន៍ព្រៃធំចំ បានចុះល្បាតដល់ចំណុចអណ្តែងធំ UTM0445567-1473168 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ដោយជាលទ្ធផលបានជួបប្រទះករណីលួចកាត់ស្រឡៅចំនួន០១ដើម មុខកាត់០.៥០ម៉ែត្រ ប្រវែង៦ម៉ែត្រ ដែលបង្កឡើងដោយអញ្ញាតជន (រត់គេចខ្លួនបាត់មុនពេលកម្លាំងល្បាតទៅដល់ទីតាំងកើតហេតុ) និងបន្សល់ទុកនូវរណាយន្តខ្នាតធំ ១គ្រឿង ៕
មន្រ្តីជំនាញបានកសាងសំណុំរឿង និងបន្តស្រាវរកជនសង្ស័យមកអនុវត្តតាមនីតិវិធីច្បាប់ និងដកហូតវត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រោង ៕