ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ លោក វ៉េត សុនីម អនុប្រធានមន្ទីរ និងបានដឹកប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ ចូលរួមកិច្ចប្រជុំពិភាក្សាលើកទី៣ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំលេង(Zoom) ក្រោមការដឹកនាំដោយ ឯកឧត្តម សាម អ៉ីន រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ស្តីពីការរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងទិវាកេសកូលជាតិលើកទី៤នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកោះកុង។
ក្នុងនេះ មន្ទីរបរិស្ថានរៀបចំកូនឈើចំនួន ១.៥០០ដើម ចូលរួមពិព័រណ៍និងកំណត់ពីប្រភេទនិមួយៗ, ត្រូវដឹកកូនឈើទៅក្រសួងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤, អ្នកចូលរួមពិព័រណ៍ចំនួន ៥នាក់, អ្នកទទួលកូនឈើបាន១ទៅ១០ដើម លើពីនោះត្រូវទទួលពីមន្ទីររាជធានីខេត្ត, ទំហំស្តង់មានបណ្តោយ៤.ម ទទឹង៤.ម និងកំពស់៣.ម, រៀបចំបែនន័រចំនួន ៣ផ្ទាំងមានរូបសកម្មភាពយុទ្ធនាការប្លាស្ទិក អប់រំផ្សព្វផ្សាយ បណ្តុះកូនឈើ ដាំកូនឈើ ចែកកូនឈ ផែនទីតំបន់ការពារ និងតំបន់រិចរឹលដែលត្រូវដាំឡើងវិញដោយមានការអញ្ជើញចូលរួមពី មន្ទីរបរិស្ថាន២១រាជធានី-ខេត្ត ៕