ជារឿងគួរឲ្យស្ញប់ស្ញែង ដែលកុមារកម្ពុជា ៥ រូបទើបមានអាយុ ១២ ឆ្នាំ ជាសិស្សអនុវិទ្យាល័យរលួស ខេត្តសៀមរាប បានងបង្កើ់តកម្មវិធី (App) លើទូរស័ព្ទ Guide Star ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរណ៍នៅក្នុងខេត្តសៀមរាប ។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការយូនីសេហ្វ (UNICEF) ។
កុមារទាំង ៥រូបនេះដាក់ឈញមោះក្រុមរបស់ខ្លួនថា «Fanstastic Five» ដោយបង្កើតកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលជាខេត្តរបស់ពួកគេរស់នៅ ក្នុងពេលមានការប្រែប្រួលអាកាសធាតុ ។
កម្មវិធីប្រកដោយច្នៃប្រឌិតនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងយល់អំពីខេត្តសៀមរាបតាមអនឡាញ និងបានបង្ហាញពីសារសំខាន់នៃការអភិរក្សបរិស្ថាន ។ បន្ថែមពីនេះ Fanstastic Five កំពុងជំរុញឲ្យអ្នកដឹកនាំចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអាកាសធាតុ និងការផ្តល់អាកាសដល់យុវជនកាន់តែច្រើនក្នុងការស្វែរកដំណោះស្រាយផងដែរ ។ នៅក្នុងវីដេអូខ្លី ដែលមានរយៈពេល ១.៣៦ នាទីរបស់អង្គការ UNICEF កុមារីរាជនី បាននិយាយថា «ក្រុមរបស់ពួកគេ បានបង្កើត App មួយក្នុងទូរស័ព្ទដៃដោយបានដាក់បញ្ចូលពាក្យស្លោកខ្លីៗជាច្រើន ដែលអប់រំប្រជាពលរដ្ឋមួយចំនួន កុំឲ្យប្រើប្រាស់ប្លាស្ទិកច្រើនពេក និងកុំកាប់បំផ្លាញព្រៃឈើ ។
បន្ថែមពីនេះ កុមារីរូបនេះក៏បានលើកឡើងផងដែរ ទន្ទឹមនឹងការបង្កើតកម្មវិធីនេះ គឺពួកគេមានការខ្វះខាតនៅសាលារៀន ខ្វះទូរស័ព្ទដៃ និងកុំព្យទ័រ ដើម្បីមើលថា តើកម្មវិធីពួកគេដែលបានដំឡើងលើទូរស័ព្ទដំណើរការបានស្រួលហើតឬនៅ ។
ក្រុម Fanstatic Five ក៏បានសំណូមពរថ្នាក់ដឹកនាំ ឲ្យមានការលើកទឹកចិត្ត និងគាំទ្រដល់យុវជន ព្រមទាំងប្រកាសទៅពិភពលោកកុំប្រើប្រាស់ប្លាស្ទិក ផ្សព្វផ្សាយពីផលប៉ះពាល់ និងទុកដាក់ប្លាស្ទិក កុំឲ្យប្រជាជនចោលសំរាមផ្តេសផ្តាសបន្តទៀត ។
សូមជម្រាបថា តាមក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងតាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមថា គម្រោងកុមារីទាំង ៥ បានបង្កើតឡើងមកនេះ ក៏បានជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធី Technolotion Global កម្រិតអន្តរជាតិផងដែរ ៕