ថ្ងៃច័ន្ទ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក ជា យុទ្ធា អនុប្រធានការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៨ នាក់បានចុះប្រត្តិបត្តិការបង្ក្រាប ការកាប់ រុករាន ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិដោយគ្មានការអនុញ្ញាតចំនួន ទី០៣ តាំងដូចខាងក្រោម៖
+ទីតាំង០១ នៅចំណុចខាងជើងស្ទឹងក្រឡាញ់ ត្រង់និយាមកា (៤០២៤៣៥- ១២៤៥៧៣១)នៅទីតាំងកើតហេតុឃើញមានផ្ទៃដីកាប់រុករានទំហំ០ហិកតា៥០អារ សង់រោងទំហំ៤ម៉ែត្រx៦ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសីគ្មានជញ្ជាំងរុះរើកម្ទេចចោល (អញ្ញាជន)។
+ទីតាំងទី០២ នៅចំណុចខាងជើងស្ទឹងក្រឡាញ់ ត្រង់និយមកា (៤០២៥៤០- ១២៤៥៧៣៧) នៅទីតាំងកើតហេតុឃើញមាន ផ្ទៃដីកាប់រុករានទំហំ០,៥០អារ សង់រោងទំហំ៣ម៉ែត្រ x ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី គ្មានជញ្ជាំងរុះរើកម្ទេចចោល(អញ្ញជន)។
+ទីតាំងទី០៣ នៅចំណុចដំណាក់ដំរី ត្រង់និយាមកា(៤០៤៤៥៤- ១២៤៨២០៨)នៅទីតាំងកើតហេតុឃើញមាន ផ្ទៃដីកាប់រុករានទំហំ០ហិកតា៧០អារ សង់រោងទំហំ៣ម៉ែត្រ x៤ម៉ែត្រធ្វើអំពីឈើ គ្មានដំបូល គ្មានជញ្ជាំងរុះរើកម្ទេចចោល (អញ្ញជន)។
ទាំង០៣ទីតាំងខាងស្ថិតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះ សុរាម្រិត-កុសុមៈ«គិរីរម្យ»។ វិធានការបន្ត កម្លាំងយើងកំពុងបន្តស្រាវជ្រាវរកជនដែលប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ ៕