លោក អ៊ីវ ស៊ីយ៉េង ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំក្រុមការងារវាយតម្លៃគុណវុឌ្ឍិមេត្រីបរិស្ថាន ចុះចែកប័ណ្ណសរសើរនិតិបុគ្គលប្រតិបត្តិមេត្រីបរិស្ថានបានចំនួន ៥ទីតាំង និងបានប្រគល់លិខិតថ្លែងអំណរគុណដល់ការិយាល័យអប់រំយុវជន និងកីឡាស្រុកបានចំនួន០៤ រួមមានៈ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកចម្ការលើ និងស្រុកស្ទឹងត្រង់ ដើម្បីចែកជូនដល់គណៈគ្រប់គ្រងសាលាដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ៕