ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ នៅថ្ងៃទី០២-០៤ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សស្នាក់ការរងតាសែងនិងស្នាក់ការរងជាំស្រែចំនួន០២នាក់ បានសហការជាមួយកងកម្លាំងយោធា ផ្នែកសឹករងរវៀងចំនួន០៣នាក់ បានចុះល្បាតព្រៃដល់ចំណុចអូរប្រាសាទ និងចំណុចភ្នំបាំង និយាមកាលេខ ៤៦៣៦៦៧ – ១៤៧២៨៥៧ មិនជួបបទល្មើសទេ ។
រួចបន្តល្បាតដល់ចំណុចភ្នំចាន់ និងចំណុចត្រពាំងប្រូក និយាមកាលេខ ៤៥៨៣២៩-១៤៧៤៥៩៥ បានពិនិត្យទីតាំងដីដែលបានប្តឹងទៅតុលាការ (បណ្តឹងអញ្ញាតជន) ហើយពុំមានសកម្មភាពថ្មីឡើយ រួចបន្តល្បាតដល់ចំណុចព្រៃតាសេក និងចំណុចត្រពាំងព្រីង និយាមកាលេខ ៤៥៧៦៩២-១៤៨០៦៨៥ មិនជួបបទល្មើសទេ រួចបន្តល្បាតដល់ចំណុចអូរសុភាព និងចំណុចឈ្លីកស និយាមកាលេខ ៤៥៩០៤០-១៤៧៨៩២១ បានឃើញទីតាំងដីថ្មីដាំស្វាយចន្ទី ពេលនោះមន្ត្រីយើងបានធ្វើការដកស្វាយចន្ទីចោលអស់១៥០ដើម រួចបន្តល្បាតដល់ចំណុចព្រៃគុយ និងចំណុចត្រពាំងណារុង និយាមកាលេខ ៤៥៩៨១៦-១៤៧៨២០៥ មិនជួបបទល្មើសទេ ៕
ទីតាំងខាងលើស្ថិតនៅភូមិរលំស្លែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕