ថ្ងៃទី០៥ ខែ វិច្ឆិកាឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សស្នាក់ការរងដំណាក់ហ្លួង ចំនួន០២នាក់ បានសហការជាមួយកម្លាំងយោធាអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងជ័យសែន ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឃន សារិន មេបញ្ជាការសឹករងជ័យសែន ចុះល្បាតព្រៃមកដល់ចំណុច ភ្នំ១០១ និយាមកាលេខ ៥៤៩៣១៨-១៤៩៩៧៤៤ ជួបករណីហ៊ុព័ទ្ធយកដីព្រៃខុសច្បាប់មួយកន្លែងទំហំប្រមាណ០,៦ហិកតា រួមក៏ដាក់ស្លាកសញ្ញាហាមឃាត់ កាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ ២ស្លាក និងបានដកបង្គោលរបង ចំនួន១៧៨បង្គោល។ ទីតាំងស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ៕