ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានអញ្ជើញចុះពិនិត្យមើលអគារសិក្សា ១ខ្នង កម្ពស់២ជាន់ មាន១៦បន្ទប់ នៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក ដែលទើបសាងសង់រួចរាល់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ សាងសង់ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាចំណងដៃជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមានអគារថ្មីបានសិក្សារៀនសូត្របន្ថែម។
សម្តេចអគ្គមហាពញាចក្រី បានមាន ប្រសាសន៍ប្រាប់ថាអគារសិក្សាថ្មីនេះ សម្តេចនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសម្ពោធ ដែលគ្រោងរៀបចំកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៥ ខាងមុខ។
បន្ទាប់ពីចប់ការចុះពិនិត្យមើលអគារសិក្សា សម្តេចបានឧបត្ថម្ភថវិកាចំនួន ៥០០$ ដល់លោកនាយកវិទ្យាល័យ សម្រាប់រៀបចំការជួបជុំជាមួយលោកគ្រូ អ្នកគ្រូ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ ៕