ថ្ងៃទី ២០ ខែវិច្ឆិកា ដែនជម្រកសត្វព្រៃពាមក្រសោប ប្រធានការិយាល័យឧទ្យានជាតិ ប្រធានការិយាល័យអភិវឌ្ឍសហគមន៍មូលដ្ឋាន បានដឹកនាំមន្ត្រីឧទ្យានុរក្ស បានធ្វើការចុះបោះតម្រុយបង្គោលព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានចំនួន ៦៦បង្គោល ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតនៅ ភូមិពាមក្រសោប១ និងភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមពីលោកមេឃុំពាមកក្រសោប មេភូមិ១ពាមក្រសោប មេភូមិ២ពាមក្រសោប ប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងតំណាងក្រុមហ៊ុន Climate+ មានអ្នកចូលរួមសរុប ១១នាក់ស្រី ០២នាក់ ៕