រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានដឹកនាំសហការីចូលរួមប្រជុំជាមួយតំណាងក្រសួងបរិស្ថានជប៉ុន ដើម្បីពិភាក្សាអំពីផែនការនៃការរៀបចំសិក្ខាសាលាឧស្ម័នផ្ទះកញ្ចក់អាស៊ីលើកទី២២ នៅប្រទេសកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តនៅកំឡុងខែកក្កដា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានពិភាក្សាអំពី៖
– អត្ថប្រយោជន៍ និងសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាពសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់
– ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទិន្នន័យគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសកំពុងអភិវឌ្ឍន៍
– សេចក្តីព្រាងរបៀបវារៈសិក្ខាសាលា។
លោកបណ្ឌិត ហាក់ ម៉ៅ ស្នើឱ្យក្រសួងបរិស្ថានជប៉ុនដាក់ Concept Note និងសំណើផ្លូវការមកនាយកដ្ឋានប្រែប្រួលអាកាសធាតុ ដើម្បីស្នើសុំថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ៕