នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក សហការជាមួយ នាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ការគ្រប់គ្រងសំណល់រាវ ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់ក្រុមហ៊ុនចំនួន២ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទទួលបានលទ្ធផលបឋមដូចខាងក្រោម៖
១. ក្រុមហ៊ុន Khmer Brewery Limited (ស្រាបៀរកម្ពុជា) – KB៖ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ
– ឧបករណ៍ដំណើរការធម្មតាគ្រប់ប៉ារ៉ាម៉ែត្រ (pH, TSS, COD)
– លទ្ធផលស្វ័យត្រួតពិនិត្យនៅទីតាំង៖ ឧបករណ៍ដំណើរការធម្មតា pH=7.29, TSS=6.24mg/L, COD=46.43mg/L
– ស្ថានភាពសំណល់រាវក្រោយប្រព្រឹត្តិកម្ម៖ ព័ណ៌ត្នោតស្រាល មិនមានក្លិន
– បរិមាណសំណល់រាវប្រមាណ ១៥០ម៉ែត្រគូប/ថ្ងៃ
– ក្រុមហ៊ុនស្នើសុំរបាយការណ៍ Calibration ឬ ការ Clean ឧបករណ៍ប្រចាំខែ ដើម្បីផ្ទៀងផ្ទាត់ប្រសិទ្ធភាពឧបករណ៍ និងប្រើសម្រាប់ការងារ ISO
– ក្រុមហ៊ុន KB ស្នើសិក្សាលទ្ធភាព ក្នុងការសម្អាតធុងផ្ទុក Sensor (មានឡើងស្លែ)
– ក្រុមហ៊ុនមានការវិភាគសំណាកសំណល់រាវជាប្រចាំ ព្រោះមានមន្ទីរពិសោធន៍ផ្ទាល់ ហើយលទ្ធផលប្រហាក់ប្រហែលគ្នាជាមួយឧបករណ៍ស្វ័យត្រួតពិនិត្យដែរ
– ក្រុមហ៊ុនផ្តល់សេវាបំពាក់បានមកពិនិត្យ ថែទាំបាន២លើក
– ក្រុមហ៊ុន KB នឹងផ្ញើរលទ្ធផលវិភាគនៅមន្ទីរពិសោធន៍របស់ខ្លួន មកក្រុមការងារក្រសួងបរិស្ថានដើម្បីផ្ទៀងផ្ទាត់បន្ថែម
២. ក្រុមហ៊ុន Hi Blue Washing Process Co., Ltd.៖ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ
– ឧបករណ៍ដំណើរការធម្មតាគ្រប់ប៉ារ៉ាម៉ែត្រ (pH, TSS, COD)
– លទ្ធផលស្វ័យត្រួតពិនិត្យនៅទីតាំង៖ ឧបករណ៍ដំណើរការធម្មតា pH=6.09, TSS=55.24, COD=152.48 (មិនអនុឡោមស្តង់ដារសម្រាប់ប៉ារ៉ាម៉ែត្រ COD)
– ស្ថានភាពសំណល់រាវក្រោយប្រព្រឹត្តិកម្ម៖ ព័ណ៌ខៀវស្រាល មានក្លិន
– បរិមាណសំណល់រាវប្រមាណ ៣៥០-៤៥០ម៉ែត្រគូប/ថ្ងៃ
– សង្កេតឃើញកង្វះខាតការថែទាំប្រព័ន្ធប្រព្រឹត្តិកម្ម ពិសេសអាងលាយសារធាតុគីមី និងអាងរងកករ ដែលគួរមានការកែសម្រួល និងយកចិត្តទុកដាក់
– ក្រុមហ៊ុនធ្វើការសម្អាតអាងពេលមានការឈប់សម្រាករយៈពេលវែង ១ឆ្នាំ២លើក (ក្រុមហ៊ុនសន្យាផ្ញើរ Procedure ការងារប្រតិបត្តិថែទាំអាងជូនក្រសួងបរិស្ថាន)
– សមត្ថភាពអាងស្តុកសំណល់រាវ ១៥០០ម៉ែត្រគូប និងមានកម្មករបច្ចេកទេសប្រចាំការនៅទីតាំងប្រព័ន្ធប្រព្រឹត្តិកម្មវេនថ្ងៃ៤នាក់ និងវេនយប់៣នាក់
– ក្រុមហ៊ុនស្នើឱ្យមានការជាវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សម្រាប់បុគ្គលិកបច្ចេកទេសរបស់ក្រុមហ៊ុនដើម្បីទទួលបានចំណេះដឹងបន្ថែម និងផ្តល់វិញ្ញាបនបត្រ។
– ក្រុមហ៊ុនស្នើឱ្យក្រុមហ៊ុនផ្តល់សេវាបំពាក់ពន្លឿនការងារថែទាំ ការដោះស្រាយបញ្ហានានា ព្រោះធ្លាប់មានបញ្ហាខូច Sensor pH តែក្រុមហ៊ុនផ្តល់សេវាមានការយឺតយ៉ាវជាបន្តបន្ទាប់។
ក្រុមការងារបានប្រមូលសំណាកសម្រាប់ធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីផ្ទៀងផ្ទាត់វាយតម្លៃបន្ថែម ៕