+ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមការងារទីស្នាក់ការ ឧទ្យានជាតិ អូរយ៉ាដាវ បានសហការជាមួយកម្លាំងយោធាសឹករងស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក អាន់ ប៊ុនធឿន និងលោក សេង ប៊ុនថឹង នាយប៉ុស្ដិ៍ពាមអូរលាវ-យោធាការពារព្រំដែនគោក ចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរតាង តាមខ្សែរបន្ទាត់ព្រំដែនភូមិសាស្រ្តភូមិខ្វែងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ពុំមានអ្វីគួរកត់សម្គាល់នោះទេ និងបានឃើញដានជ្រូកព្រៃប្រហែល ៤ ក្បាល។
+ស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង
-លោក ម៉ោង វិសិដ្ឋ ប្រធានទីស្នាក់ការ បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកតាវែង ក្រោមអធិបតីភាព លោក សូ វណ្ណធិន អភិបាលនៃគណៈអភិបាលស្រុក ដែលមានអ្នកចូលរួមសរុបចំនួន ១៧នាក់ ស្រី ០២នាក់ នៅសាលាស្រុកតាវែង ៕