ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស បានចូលរួមជាមួយអនុគណៈកម្មការខេត្តទី03 ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រុមការងារសរុបចំនួន ៧នាក់ បានធ្វើការចុះល្បាតដល់ចំណុចខាងជើងភ្នំផ្លិត ត្រង់និយាមក(291151,1365940), (291289,1366098), (291444,1365788), (291549,1365962) បានប្រទះឃើញមានការលួចកាប់រុករានទន្ទ្រានឆ្ការដុតព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់មានទំហំប្រហែល 5ហិកតា ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ប្រព្រឹត្តិដោយអញ្ញាតជន) ក្រុមការងារបន្តតាមដានស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យដើម្បីកសាងសំណុំរឿងទៅតុលាការ ។
នៅចំណុចខ្នងភ្នំអូរជាំស្លា និយាមកា(0257554-1350329)ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មន្រ្តីឧទ្យានុរក្ស បានសហការជាមួយទាហានកងការពារព្រំដែន501 សរុបចំនួន ១៦នាក់ បានមកដល់គោលដៅដើម្បីត្រៀមពន្លត់ភ្លើងឆេះព្រៃនៅលើខ្នងភ្នំអូរជាំស្លា ក្រុមការងារបានបើកឡានទឹក និងឧបករណ៍ពន្លត់ភ្លើងឆេះព្រៃ ដើម្បីមកពន្លត់ភ្លើង តែតាមការពិនិត្យជាក់ស្ដែង ពុំមានផ្លូវថ្មើរជើង និងផ្លូវយកឡានទឹកទៅពន្លត់បានទេ ដោយទីតាំងនេះសំបូរទៅដោយគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងមានការផ្ទុះគ្រាប់ចំនួន01គ្រាប់ផងដែរកំឡុងពេលឆេះ។ ក្រុមការងារ នៅតាមដានបន្តខ្លាចភ្លើងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលមានទីតាំងនៅក្បែរតាមដងផ្លូវ និងធ្វើការល្បាតមើលពីរចំណុចអូរជាំស្លា ដល់មុខស្នាក់ការអូរជាំស្លា(ថ្មដា) ៕