នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្ដែង ករណីមានការហ៊ុយកម្ទេចធូលីសម្ងួតស្រូវ ចេញពីរោងម៉ាស៊ីនកិនស្រូវ ចាំង គនម៉េង ស្ថិតក្នុងភូមិសាស្រ្តសង្កាត’ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ការចុះពិនិត្យឃើញថា ទីតាំងនេះពិតជាមានការហុយកម្ទេចធូលីចេញពីទីតាំងឡសម្ងួតស្រូវ ដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ។
ដើម្បីបញ្ចៀសផលប៉ះពាល់នៅចំពោះមុខ ក្រុមការងារបានឱ្យម្ចាស់អនុវត្តន៍នូវវិធានការ ៖
១. រៀបចំបំពាក់សំណាញ់នៅទីតាំងឡសម្ងួតស្រូវ ដើម្បីការពារកម្ទេចធូលីអង្កាមសម្ងួតស្រូវចេញទៅបរិយាកាសខាងក្រៅ
២. រៀបចំទម្លាក់បំពង់បង្ហុយផ្សែងសម្ងួតស្រូវឱ្យទាបដល់ដី
៣. រាល់ដំណើរការកិនស្រូវម្ចាស់ត្រូវរៀបចំប្រព័ន្ធទឹក សម្រាប់បាញទប់ស្កាត់ការហុយធូលីដែលចេញពីឡសម្ងួតស្រូវ៕