ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមការងារ ស្នាក់ការលំផាត់ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចត្រពាំងកាត់ថ្លាន់ និយាមកា ៧០២៣១២-១៤៧៤៨៥៩ ស្ថិតក្នុងភូមិសាស្រ្តភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ពុំមានអ្វីគួរកត់សម្គាល់នោះទេ។
-ក្រុមការងារ ស្នាក់ការរងស្រែជ្រៃ បានចុះជំរឿនសត្វក្រៀល នៅចំណុចស្រែព្រាល និយាមកា ៧១១២០៩-១៤៥១៣២២ ស្ថិតក្នុងភូមិសាស្រ្តភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងនៅចំណុចស្រែថងផូ និយាមកា ៧២៤១២៩-១៤៦៩៦៧៦ ស្ថិតក្នុងភូមិសាស្រ្តភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។ លទ្ធផល: បានឃើញវត្តមានសត្វក្រៀលចំនួន០៦ក្បាល និងសត្វកសចំនួន២០ក្បាល។
-ក្រុមការងារស្នាក់ការរងយ៉ាកម៉ាយ បានបន្តសហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្តចុះល្បាត ទប់ស្កាត់បទ ល្មើសធនធានធម្មជាតិនៅចំណុចច្រប់ស្មាច់-វាលចាក់ចាប ៕