ថ្ងៃទី ៤ មករា ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ(ភ្នំសំកុស) ដោយមានកិច្ចចង្អុលការដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមទី១ ទទួលបន្ទុក ឃុំអូរសោម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអោយលោក សៀង ធី មន្ត្រីឧទ្យានុរក្ស នៃមន្ទីបរិស្ថានខេត្តពោធិ៍សាត់ ដែលជាសមាជិកអនុគណៈកម្មការទី១ សមាសភាពចូលរួមសរុបចំនួន ៥នាក់ដឹកនាំកម្លាំងចុះប្រតិបត្តិការ ស៊ើបអង្កេត តាមដាន និងរុករកសកម្មភាពបទល្មើសធនធានធម្មជាតិ នៅខាងលិចដី ស ជ ណ និយាមកា 300001-1336805 ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រទះឃើញឈើគ្រឿងផ្ទះ និងជើងតាងថ្មមួយគំនរ ក្នុងដី សជណ បម្រុងលើករោង តែមិនបានជួបម្ចាស់ដើម្បីសួរនាំនោះទេ ក្នុងដីនោះមានដាំ ម្តេង និង ចេក ក្រុមការងារបានស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំ ដើម្បីអនុវត្តបន្ត ៕